khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា លើកទឹកចិត្តឱ្យខណ្ឌនីមួយៗក្នុងរាជធានីភ្នំពេញប្រកួតប្រជែងទាក់ទាញទេសចរឱ្យបានច្រើនបន្ថែមទៀត
     
    ចែករំលែក ៖

    ក្នុងកិច្ចប្រជុំជាមួយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ នារសៀលថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលពិសេស៣ វិមានព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានជំរុញឱ្យមានការបង្កើតផលិតផលទេសចរណ៍ថ្មីៗទៀតនៅក្នុងរាជធានីភ្នំពេញ ដើម្បីទាក់ទាញអ្នកទេសចរបានច្រើន ខណៈដែលសក្តានុពលតំបន់ទេសចរណ៍នៅរាជធានីភ្នំពេញមានលក្ខណៈសម្បូរបែប។ ឯកឧត្តមបណ្ឌិត បញ្ជាក់ថាខណ្ឌនីមួយៗ គប្បីធ្វើការប្រកួតប្រជែងជំរុញវិស័យទេសចរណ៍ ដោយរកចំណុចពិសេសក្នុងខណ្ឌរបស់ខ្លួន ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាជន។ ជាក់ស្តែង តំបន់កោះដាច់ មានទាំងតម្បាញសូត្រ ទេសភាពដងទន្លេ និងវត្តអារាមចំណាស់ៗ ដែលអាចកែច្នៃ និងកែលម្អ ដើម្បីទាក់ទាញអ្នកទេសចរ។

    ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានសម្រេចរួមគ្នាកៀរគរថវិកា ដើម្បីសាងសង់អគារសិក្សាថ្មី១ខ្នង នៅសាលាបឋមសិក្សាកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ដែលអគារចាស់មានសភាពចាស់ទ្រុឌទ្រោម និងត្រូវបានទុកចោលយូរឆ្នាំមកហើយ។

    ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail